សេង សូណា ចង់ថត​វីដេអូ​សិច បញ្ជាក់ប្រាប់​ពិភពលោក​ថា ខ្មែរមិន​អន់ឡើយ (មានវិដេអូ)

ប្រភព LookingTODAY

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីតារាសម្ដែងសិចស៊ិ ចាស់ដៃចង់ដណ្ដើមតំណែងសិចស៊ី ប្រចាំឆ្នាំ២០១៤ នាង សេង សូណា បានបង្ហោះសារជាភាសាខ្មែរ ថា នាងគ្រាន់តែស្លៀកពាក់បញ្ចេញភាពសិចស៊ី ប៉ុណ្ណឹងសោះ មានអ្នករិះគន់នាងបាត់ទៅហើយ ចុះទំរាំតែឆ្នាំក្រោយ នាងលែងពាក់អាវ និងសាកថតរឿងសិច បង្ហាញទូទាំងពិភពលោកម្ដងមើល៍ តើវាទៅជាយ៉ាងណា?

ក្នុង Accuont Facebook ដែលមានដាក់ឈ្មោះ ថា Seng Sona និងអមទៅដោយរូបរបស់នាង សេង សូណា ផងនោះ បានសរសេរសារជា ភាសាខ្មែរទាំងក្លាហានថា “ឆ្នាំនេះថតពាក់អាវ គេថាខ្ញុំសិចស៊ី ឆ្នាំក្រោយថតដោះអាវហើយ ថតរឿងសិចឲ្យទូទាំងពិភពលោក បានដឹងថា ខ្មែរក៏មិនចាញ់បរទេសដែរ..ហាស ហាស ហាស..” ។ តាមរយៈសារជាភាសាខ្មែរនេះ ត្រូវបានអ្នកនិយមលេងហ្វេសប៊ុក បញ្ចេញចំណាប់អារម្មណ៍ថា នាង សេង សូណា និយាយនេះក្នុងន័យបញ្ចើចបញ្ចើ ដល់អ្នកដែលតែងតែ ធ្វើការរិះគន់លើរូបនាង ដែលបញ្ចេញភាពសិចស៊ីប៉ះសក់ នាពេលកន្លងមក។

ប៉ុន្តែក៏មិនអាចសន្និដ្ឋានបានដែរថា សេង សូណា មិនហ៊ានធ្វើបែបនេះ ព្រោះនាងត្រូវបានគេចាត់ទុកថា ជាតារាសិចស៊ី មិនសំចៃដៃ ក្នុងមជ្ឈដ្ឋានសិល្បៈ ខណៈកន្លងមកនាង បានបញ្ចេញវិដេអូសិចស៊ីម្ដងរួចមកហើយ ប៉ុន្តែនាងបដិសេធថា ជាវិដេអូប្អូនស្រីរបស់នាងទៅវិញ។

តារាសម្ដែង សេង សូណា ត្រូវបានគេដឹងថា នាងបានសម្រេចចិត្តមកអុកឡុក ពិភពសិល្បៈឡើងវិញ ដោយយកស្ទីលបញ្ចេញ ភាពសិចស៊ីយ៉ាងចាស់ដៃ ធ្វើឲ្យផ្អើលអស់មហាជន និងមិត្តភក្តិជាអ្នកសិល្បៈដូចគ្នា រហូតដល់មានទាំងអ្នកសរសើរ និងអ្នករិះគន់ ។ ប៉ុន្តែនៅពេលនេះ សេង សូណា បាននិយាយគួរឲ្យចាប់អារម្មណ៍ទៀតថា នាង នឹងអាចស្រាត ដើម្បីថតវីដេអូសិចផង ក៏មិនដឹង បើមានអ្នកចាំរិះគន់នាងច្រើនយ៉ាងនេះ ។

រង់ចាំមើលទាំងអស់គ្នាថា តើ សេង សូណា ហ៊ានថត វីដេអូសិចមែន ឬយ៉ាងណា?

hulkhmer

បាញ់សម្លាប់​មិត្តស្រី​ដោយ​កាំភ្លើងយន្ត ឥឡូវ​ប្រហារជីវិត​ឪពុកមា​ទៀត​! 14-Dec-2013, 5:40 AM ​ពត៌មាន​​អន្តរជាតិ​ / ចំនួនទស្សនា: 359

 

 

កាលពី​ថ្ងៃ​ព្រហស្បត៍ នៅក្នុង​តុលាការ​ក្នុង​ក្រុង​ព្យុង​យ៉ាង បុរស​វ័យ​៦៧​ឆ្នាំ​ម្នាក់​ឈ្មោះ​ចាង សុង ថេក ត្រូវបាន​កាត់ទោស​ប្រហារជីវិត​​ក្នុងនាម​ជា​ជន​ក្បត់​ជាតិ​របស់​ខ្លួន​។​

​យោង​តាម​តុលាការយោធា​ពិសេស បទឧក្រិដ្ឋ​របស់គាត់ គឺ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋ​ តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​ជាមួយនឹង​មហិច្ឆតា​ព្រៃ​​ផ្សៃ​គឺ​ដណ្តើម​អំណាច ​កំពូល​។

​នៅ​ក្នុង​ការប្រកាស​សាលក្រម តុលាការ​បាន​និយាយថា លោក​ចាង បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ទំនុកចិត្ត​យ៉ាង​ជ្រាលជ្រៅ​និង​ការស្រឡាញ់​​ពី​ គណបក្ស​ រួមទាំងមេដឹកនាំ​ចំពោះ​រូប​លោក​។​

សាលក្រម​និយាយទៀតថា បទឧក្រិដ្ឋ​របស់គាត់​ប្រឆាំង​នឹង​របប​គ្រប់គ្រង​រួមមាន ការ​មាន​ទំនាក់ទំនង​មិន​សមរម្យ​ជាមួយ​ស្រី​ជាច្រើន​​និង​ស៊ីផឹក​នៅ​ ភោជនីយដ្ឋាន​ប្រណិតៗ​ជាច្រើន​។​ក្រៅពីនោះ ចាង ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ចាយវាយ​ខ្ជះខ្ជាយ​រូបិយប័ណ្ណ​បរ​​ទេស​ក្នុងពេល ​គាត់​ដេក​ព្យាបាល​នៅ​បរទេស​ក្រោមការ​ចេញ​ចំណាយ​ពី​គណបក្ស​។​

អ្នកនាំពាក្យ​របស់​នាយ​ក​រដ្ឋមន្ត្រី​អង់គ្លេស លោក​ដេវីដ កាមឺ​រ៉ុន បាន​និយាយថា បន្ទាប់ពី​លោក​ចាង​បាន​សារភាព​ទទួលទោស លោក​​ចាង​ត្រូវបាន​ប្រហារជីវិត​ភ្លាម ដោយ​ទំនងជា​ត្រូវ​បាញ់​នឹង​កាំភ្លើងយន្ត​។​​វា​ជា​ឋានសួគ៌ ក្លាយ​ជា​ឋាននរក​ភ្លាមៗ​សំរាប់​សមាជិក​បក្ស​នៃ​រដ្ឋ​កុំម្មុយនីស្ត​ឯកោ​មួយ​ នេះ​។​វា​បង្ហាញ​អំពី​អំពើ​ព្រៃផ្សៃ​របស់​របប​កូរ៉េ​​ខាងជើង​។​

​រូបភាព​បង្ហាញ បុរស​ស៊យ​បំផុត​នេះ​ត្រូវបាន​ចាប់​ក្រៀក​ចេញពី​អង្គប្រជុំ​នៃ​គណៈកម្មាធិការ ​ការិយាល័យ​នយោបាយ​កាលពី​ថ្ងៃ​អា​​ទិត្យ​មុន និង​រូប​ដាក់​ខ្នោះដៃ​ក្នុងពេល​លោក​ត្រូវបាន​នាំ​ឡើង​តុលាការ​កាលពី​ថ្ងៃ​ ព្រហស្បត៍​។​

​តែ​ទោះជា​យ៉ាងណា របាយការណ៍​ផ្លូវ​ការណ៍​របស់​របប​នេះ​មិន​បាន​និយាយថា លោក​ចាង ដែល​ធ្លាប់​ជា​មេដឹកនាំ​ជាន់ខ្ពស់​មួយរូប​​របស់​រដ្ឋាភិបាល គឺជា​ឪពុកមា​របស់​មេដឹកនាំ​វ័យក្មេង គីម ជុង​អ៊ុន​។​

​ជម្លោះផ្ទៃក្នុង​គ្រួសារ​ដ៏​សាហាវ​នេះ បណ្តាល​អោយ​ពិភពលោក​ចោទសួរ​ជាថ្មី អំពី​ថា​តើ​សន្តិភាព​ពិភពលោក​នឹង​ជួប​ការ​គំរាម​ពី​កម្ម​​វិធី​នុយក្លេអ៊ែរ​ របស់​កូរ៉េខាងជើង​ដែរឬទេ និង​ថា​តើ​នរណា​ជា​គីម ជុង​អ៊ុន​អោយ​ពិតប្រាកដ​?

​ក្នុងនាម​ជា​ប្រមុខរដ្ឋ​វ័យក្មេង​បំផុត វា​គ្មាន​មន្ទិល​ទេ​ដែល​លោក​កំពុង​ធ្វើខ្លួន​ជា​ជន​ផ្តាច់ការ​សម័យ​ទំនើប​ម្នាក់​។​

​ក្រោម​លោក​ចូលកាន់​តំណែង​មិន​ដល់​មួយ​ឆ្នាំ​ផង​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១១ គីម ជុង​អ៊ុន បាន​បញ្ជា​អោយ​ទាហាន​បាញ់​កាំភ្លើងត្បាល់​​សម្លាប់​អនុរដ្ឋមន្ត្រី​ ការពារជាតិ លោក​គីម ចុល ដោយសារតែ​មិន​គោរព​ពេល​កាន់​មរណទុក្ខ​សព​ឪពុក​លោក​។​

​របាយការណ៍​ក៏បាន​និយាយថា កូរ៉េ​ខាងជើង​បាន​បាញ់សម្លាប់​សមាជិក​ក្រុម​តន្ត្រី​ស្ត្រី​Unhasu Orchestra ដែល​រួមមាន​អតីត​មិត្ត​​ស្រី​របស់​លោក​គីម​ផង ដោយ​ទំនងជា​ពួក​គេ​មើល​កុនកូនជ្រូក​និង​បាន​ថត​ខ្លួនឯង​ស្រាត​៕

លោក​អ៊ូ វីរៈ ស្នើ​ឲ្យ​លោក សម រង្ស៊ី កុំ​ឲ្យ​ប្រើពាក្យ«យួន»លើ​ជនជាតិ​វៀតណាម (អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ 13-12-2013, 10:30 am) | ដោយ បាន សំអាង

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ បាន​សរសេរ​លិខិត​ចំហរ​មួយ ទៅកាន់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ទាំងអស់ ដោយបាន​សម្ដែង​នូវ​ការព្រួយបារម្ភ ចំពោះ​សន្ទរកថា​របស់ លោក សម រង្ស៊ី ដែល​បាន​ហៅ​ជនអន្តោប្រវេសន៍​វៀតណាម​ថា«យួន» ជារឿយៗ ដែល​ពាក្យ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ពាក្យសម្ដី​បង្អាប់បង្អោន​នោះ។

នៅក្នុង​លិខិត​នោះដែរ លោក អ៊ូ វីរៈ បាន​សម្ដែង​នូវ​ការខកចិត្ត​ជាខ្លាំង ព្រោះថា​បន្ទាប់ពី​មានការ​កាត់បន្ថយ​នូវ​ពាក្យសម្ដី​រើសអើង ប្រឆាំងនឹង​ជនជាតិ​វៀតណាម​នៅមុន​ពេល​បោះឆ្នោត ឆ្នាំ២០១៣រួចមក​នោះ ពាក្យសម្ដី​នេះ​ត្រូវបាន​គេ​ប្រើ​ជាថ្មី​ម្ដងទៀត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជនជាតិ​វៀតណាម។ ប្រការនេះ ពិតជា​អាច​លើកទឹកចិត្ត ឲ្យ​មានការ​រើសអើង​ចំពោះ​ជនជាតិ​វៀតណាម-សញ្ជាតិ​កម្ពុជា ក៏ដូចជា​ជនជាតិ​វៀតណាម​ដទៃទៀត ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

លើសពីនេះ​ទៀត ប្រធាន CCHR រូបនោះ​ក៏បាន​សម្ដែង​នូវ​ការខកចិត្ត​ចំពោះ​ពាក្យសំដី នៅក្នុង​សន្ទរកថា​មួយ​របស់លោក សម រង្ស៊ី ដែលថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន «អន់​ជា​ស្ត្រី» នោះ។ ដោយ​លោក​បាន​លើកឡើងថា ប្រសិនបើ​សម្ដី​នោះ​ពិតមែន​នោះ មានន័យថា​ស្ត្រី​មាន​សមត្ថភាព​ចាញ់​បុរស ដែល​នេះ​ជា​ប្រកា​រពុំ​អាច​ទទួលយក​បានឡើយ។ប្រការនេះ​នឹង​បង្ក​ឲ្យ​មាន​អ​ សមភាព យ៉ែ​ន​ឌ័​រ និង​ការ​បង្ខូច​នូវ​ទំនៀមទម្លាប់​ផ្នែក​យ៉ែ​ន​ឌ័​រ និង​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍ ប្រកបដោយ​សមភាព​នៅ​កម្ពុជា។

នៅក្នុង​សន្ទរកថា​មួយ កាលពីពេល​កន្លងទៅ​នៅឯ​ខេត្តសៀមរាប លោក សម រង្ស៊ី បានធ្វើការ​ប្រៀបធៀប​ថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន់​ជាង​លោកស្រី យី​ង​ឡាក់ ដែល​ហ៊ាន​ចុះ​ចេញពី​តំណែង ហើយ​ព្រម​រៀបចំ​ធ្វើការ​បោះឆ្នោត​ឡើងវិញ​នោះ ដោយ​លោក​បាន​និយាយថា៖« ហេតុអ្វី​បានជា​លោក ហ៊ុន សែន​អន់​ជាង​ស្ត្រី​ម្លេះ? »។ បន្ទាប់មក​អ្នកគាំទ្រ​កណ​បក្ស​សង្គ្រោះ​ជាតិ បន្ទរ​សម្ដី​តាម​លោក សម រង្ស៊ី ដោយ​ស្រែក​ឡើង​ថា« ហ៊ុន សែន អន់​ជាងស្ត្រីៗ ! » ។

លោក អ៊ូ វីរៈ ក៏បាន​ធ្វើការ​ស្នើរ​សុំ​ឲ្យ គណបក្ស​សង្គ្រោះ​ជាតិ ធ្វើការ​បញ្ជាក់​គោលជំហរ​របស់ខ្លួន ហើយ​ប្រសិនបើ​សេចក្ដីថ្លែងការណ៍​ខាងលើនេះ ពិតជា​បានធ្វើ​ឡើង​មែន គួរតែ​សូម​ធ្វើការ​អភ័យទោស​ជា​សាធារណៈ ចំពោះ​ការដែល​បាន​ប្រើ​ពាក្យសម្ដី ដែលមាន​ចរិតលក្ខណៈ​រើសអើង​នេះ ៕