បាញ់សម្លាប់​មិត្តស្រី​ដោយ​កាំភ្លើងយន្ត ឥឡូវ​ប្រហារជីវិត​ឪពុកមា​ទៀត​! 14-Dec-2013, 5:40 AM ​ពត៌មាន​​អន្តរជាតិ​ / ចំនួនទស្សនា: 359

 

 

កាលពី​ថ្ងៃ​ព្រហស្បត៍ នៅក្នុង​តុលាការ​ក្នុង​ក្រុង​ព្យុង​យ៉ាង បុរស​វ័យ​៦៧​ឆ្នាំ​ម្នាក់​ឈ្មោះ​ចាង សុង ថេក ត្រូវបាន​កាត់ទោស​ប្រហារជីវិត​​ក្នុងនាម​ជា​ជន​ក្បត់​ជាតិ​របស់​ខ្លួន​។​

​យោង​តាម​តុលាការយោធា​ពិសេស បទឧក្រិដ្ឋ​របស់គាត់ គឺ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋ​ តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​ជាមួយនឹង​មហិច្ឆតា​ព្រៃ​​ផ្សៃ​គឺ​ដណ្តើម​អំណាច ​កំពូល​។

​នៅ​ក្នុង​ការប្រកាស​សាលក្រម តុលាការ​បាន​និយាយថា លោក​ចាង បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ទំនុកចិត្ត​យ៉ាង​ជ្រាលជ្រៅ​និង​ការស្រឡាញ់​​ពី​ គណបក្ស​ រួមទាំងមេដឹកនាំ​ចំពោះ​រូប​លោក​។​

សាលក្រម​និយាយទៀតថា បទឧក្រិដ្ឋ​របស់គាត់​ប្រឆាំង​នឹង​របប​គ្រប់គ្រង​រួមមាន ការ​មាន​ទំនាក់ទំនង​មិន​សមរម្យ​ជាមួយ​ស្រី​ជាច្រើន​​និង​ស៊ីផឹក​នៅ​ ភោជនីយដ្ឋាន​ប្រណិតៗ​ជាច្រើន​។​ក្រៅពីនោះ ចាង ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ចាយវាយ​ខ្ជះខ្ជាយ​រូបិយប័ណ្ណ​បរ​​ទេស​ក្នុងពេល ​គាត់​ដេក​ព្យាបាល​នៅ​បរទេស​ក្រោមការ​ចេញ​ចំណាយ​ពី​គណបក្ស​។​

អ្នកនាំពាក្យ​របស់​នាយ​ក​រដ្ឋមន្ត្រី​អង់គ្លេស លោក​ដេវីដ កាមឺ​រ៉ុន បាន​និយាយថា បន្ទាប់ពី​លោក​ចាង​បាន​សារភាព​ទទួលទោស លោក​​ចាង​ត្រូវបាន​ប្រហារជីវិត​ភ្លាម ដោយ​ទំនងជា​ត្រូវ​បាញ់​នឹង​កាំភ្លើងយន្ត​។​​វា​ជា​ឋានសួគ៌ ក្លាយ​ជា​ឋាននរក​ភ្លាមៗ​សំរាប់​សមាជិក​បក្ស​នៃ​រដ្ឋ​កុំម្មុយនីស្ត​ឯកោ​មួយ​ នេះ​។​វា​បង្ហាញ​អំពី​អំពើ​ព្រៃផ្សៃ​របស់​របប​កូរ៉េ​​ខាងជើង​។​

​រូបភាព​បង្ហាញ បុរស​ស៊យ​បំផុត​នេះ​ត្រូវបាន​ចាប់​ក្រៀក​ចេញពី​អង្គប្រជុំ​នៃ​គណៈកម្មាធិការ ​ការិយាល័យ​នយោបាយ​កាលពី​ថ្ងៃ​អា​​ទិត្យ​មុន និង​រូប​ដាក់​ខ្នោះដៃ​ក្នុងពេល​លោក​ត្រូវបាន​នាំ​ឡើង​តុលាការ​កាលពី​ថ្ងៃ​ ព្រហស្បត៍​។​

​តែ​ទោះជា​យ៉ាងណា របាយការណ៍​ផ្លូវ​ការណ៍​របស់​របប​នេះ​មិន​បាន​និយាយថា លោក​ចាង ដែល​ធ្លាប់​ជា​មេដឹកនាំ​ជាន់ខ្ពស់​មួយរូប​​របស់​រដ្ឋាភិបាល គឺជា​ឪពុកមា​របស់​មេដឹកនាំ​វ័យក្មេង គីម ជុង​អ៊ុន​។​

​ជម្លោះផ្ទៃក្នុង​គ្រួសារ​ដ៏​សាហាវ​នេះ បណ្តាល​អោយ​ពិភពលោក​ចោទសួរ​ជាថ្មី អំពី​ថា​តើ​សន្តិភាព​ពិភពលោក​នឹង​ជួប​ការ​គំរាម​ពី​កម្ម​​វិធី​នុយក្លេអ៊ែរ​ របស់​កូរ៉េខាងជើង​ដែរឬទេ និង​ថា​តើ​នរណា​ជា​គីម ជុង​អ៊ុន​អោយ​ពិតប្រាកដ​?

​ក្នុងនាម​ជា​ប្រមុខរដ្ឋ​វ័យក្មេង​បំផុត វា​គ្មាន​មន្ទិល​ទេ​ដែល​លោក​កំពុង​ធ្វើខ្លួន​ជា​ជន​ផ្តាច់ការ​សម័យ​ទំនើប​ម្នាក់​។​

​ក្រោម​លោក​ចូលកាន់​តំណែង​មិន​ដល់​មួយ​ឆ្នាំ​ផង​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១១ គីម ជុង​អ៊ុន បាន​បញ្ជា​អោយ​ទាហាន​បាញ់​កាំភ្លើងត្បាល់​​សម្លាប់​អនុរដ្ឋមន្ត្រី​ ការពារជាតិ លោក​គីម ចុល ដោយសារតែ​មិន​គោរព​ពេល​កាន់​មរណទុក្ខ​សព​ឪពុក​លោក​។​

​របាយការណ៍​ក៏បាន​និយាយថា កូរ៉េ​ខាងជើង​បាន​បាញ់សម្លាប់​សមាជិក​ក្រុម​តន្ត្រី​ស្ត្រី​Unhasu Orchestra ដែល​រួមមាន​អតីត​មិត្ត​​ស្រី​របស់​លោក​គីម​ផង ដោយ​ទំនងជា​ពួក​គេ​មើល​កុនកូនជ្រូក​និង​បាន​ថត​ខ្លួនឯង​ស្រាត​៕