ពិភពតារា៖ ចង់ដឹង​ប្រវត្តិ​ពិត​ពី ឱក សុគន្ធ​កញ្ញា ទេ? (អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ 12-12-2013, 9:48 am) | ដោយ ស៊ីផូ

ភ្នំពេញ៖ កំពូល​តារាចម្រៀង​យុវវ័យ នាង ឱក សុគន្ធ​កញ្ញា ជា​តារាចម្រៀង​ស្រី​ឈានមុខ​គេ​មួយរូប ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស។ ខាងក្រោម​នេះ ជា​ប្រវត្តិ​ពិត​របស់​នាង​ដែល “ថ្មី” នឹង​បង្ហាញជូន​មិត្ត​អ្នកអាន​យ៉ាង​ពិស្តារ។

ឱក សុគន្ធ​កញ្ញា នាង​មាន​ទីកន្លែង​កំណើត​ស្ថិតនៅ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​បងប្អូន​បង្កើត​ចំនួន៣នាក់ ដោយ​នាង​គឺជា​កូនច្បង​នៅក្នុង​គ្រួសារ។បន្ទាប់ពី​បាន​ប្រឡង​ជាប់​ថា្នក់​ មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) នាង​ក៏បាន​ទៅ​បន្ត​ចាប់យក​ជំនាញ​សិល្បៈ​នៅឯ​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ។ ឪពុក​របស់​នាង​មានឈ្មោះ ឱក បូ​នី ជាត​ន​ន្ត្រី​ករ និង ម្ដាយ​ឈ្មោះ អ៊ី​ន សុគន្ធ ជា​គ្រូបង្រៀន និង អ្នក​បង្ហាត់​រាំ​នៅក្នុង​សកល​វិទ្យាល័យ​នោះ។

កញ្ញា បាន​ចាប់​ផើ្ដ​ម​មាន​ទំនោរ​ចិត្ត​ទៅនឹង​វិស័យ​សិល្បៈ​តាំងតែ​ពី​អាយុ១០ឆ្នាំ ​មកម្ល៉េះ។ ដំបូង​ឡើយ ឪពុក​របស់​នាង​មិនដែល​ដឹងថា នាង​មាន​សមត្ថភាព​ច្រៀង​នោះទេ ថ្ងៃមួយ លោក​ក៏មាន​ភាព​ភ្ញាក់ផ្អើល នៅពេលដែល​ឮ​សំលេង​កូន​របស់ខ្លួន​ច្រៀង​ចេញពី​ជញ្ជាំង ខណៈពេលដែល​កំពុង​បង្រៀន​កូនសិស្ស​ដទៃទៀត​ឲ្យ​ច្រៀង។

ចាប់ពីពេលនោះ​មក ឪពុក​របស់​នាង​តែងតែ​នាំ​នាង​ទៅតាម​រៀងរាល់​ពេលដែល គាត់​មានការ​សំដែងម្ដង។ ឪពុក​របស់ កញ្ញា បាន​និពន្ធ​បទ​ចម្រៀង​សំរាប់​ការសំដែង​របាំ​ជូនពរ​ឲ្យ កញ្ញា ច្រៀង ដោយ​គាប់​ជួន​ថ្ងៃមួយ នៅពេលដែល​អវត្តមាន​តារាចម្រៀង​ប្រចាំ​ក្រុម​តន្ត្រី របស់លោក​ឪពុក​នោះ ឱក សុគន្ធ​កញ្ញា ក៏បាន​មានឱកាស​ច្រៀង​នៅក្នុង​ការសំដែង​នោះ។
នាង​និង​ម្ដាយជារឿយៗ តែងតែ​ទៅផ្ទះ​របស់លោក អៀ វ​ឌ្ឍ​នា ដើម្បី​ច្រៀង​ខារ៉ាអូខេ។ លោក អៀ វ​ឌ្ឍ​នា ដែល​ក្រោយមក​ក្លាយជា​ផលិតករ​ប្រចាំ​ផលិត​ម្ម រស្មី​ស្ទឹង​សង្កែ បានសំរេច​ចិត្ត​ផលិត​អាល់​ប៊ុ​ម​ចំរៀង​ថ្មី​មួយ​ឲ្យ ឱក សុគន្ធ​កញ្ញា រួមជាមួយ និង លោក ឃុំ ប៊ុណ្ណា​ដែ​ត អ្នកនាង យក់ ឋិត​រដ្ឋា លោក សែម សង្វាត និង​លោក ប៊ូ វិចិត្រ នៅក្នុង​ឆ្នាំ ១៩៩។

ងាក​ត្រលប់​ទៅក្រោយ​វិញ​បន្តិច តារាចម្រៀង​វ័យក្មេង​រូបនេះ ក៏​ធ្លាប់បាន​ទៅ​ចូលរួម​ការប្រកួត​នៅក្នុង កម្មវិធី​ប្រឡង​ចំរៀង​របស់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក២ផងដែរ គឺ​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា និង ស្ថានីយទូរទស្សន៍​ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ៥ ប៉ុន្តែ​មិនបាន​ទទួលលទ្ធផល​អ្វី​ជា​ផ្លែផ្កា​ឡើយ។ បើទោះជា​ជួប​នូវ​ការបរាជ័យ​យ៉ាងណា ក៏​នាង​នៅតែ​បន្ត​ការស្រលាញ់​អាជីព​ចំរៀង​ដដែល។ បន្ទាប់ពី​នោះមក នាង​ក៏បាន​ចេញទៅ​ច្រៀង​នៅ​ក្លឹប U2 នាពេល​រាត្រី ហើយ​និង​ច្រៀង​ឲ្យ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​ផងដែរ ដោយ​រៀន​នៅពេល​ថ្ងៃ។

នៅក្នុង​ឆ្នាំ២០០៤ នាង​ក៏បាន​ចាក​ចេញពី​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ ដោយ​ការចំណាយ​ពេលវេលា​អស់​រយៈពេល២ឆ្នាំ នៅ​ទីនោះ បានធ្វើ​ឲ្យ​នាង​ទទួលបាន​នូវ​កេរ្តិ៍ឈ្មោះ​ពី​ការ​ច្រៀង ក៏ដូចជា​អភិវឌ្ឍ​នូវ​ទឹកដម​សំឡេង រហូត​ត្រូវបាន​គេ​ផ្ដល់ឱកាស​ឲ្យ​ចេញទៅ​ច្រៀង​នៅឯ​ប្រទេស​បារាំង​ថែម​ទៀតផង។

បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​តារាចម្រៀង ឱក សុគន្ធ​កញ្ញា ល្បីឈ្មោះ​ខ្លាំង​នោះ គឺ​បទ “ស្នាម​ស្នេហ៍​សមុទ្រ​រាម” ដែលជា​បទ​ចំរៀង​ប្រចាំ​រឿង​ភាគ​របស់​ស្ថានីយ៍ទូរទស្សន៍​CTN។ នាង​ធ្លាប់បាន​ចេញទៅ​សំដែង​នៅឯ​សហរដ្ឋអាមេរិក ជាមួយនឹង​កំពូល​តារាចំរៀង​លោក ព្រាប សុវត្ថិ លោក យូ ឌី​ស្គូ និង​ក្រុម​តន្ត្រី រ៉េត​ធី​ដូ​ណា នៅក្នុង​ឆ្នាំ២០០៧ ដោយ​ទទួល​ការ​ស្ងើចសរសើរ​យ៉ាងខ្លាំង។

តារាចម្រៀង​មុខ​ប្រជាប្រិយ​រូបនេះ បាន​ចាក​ចេញពី​ផលិតកម្ម U2 ទៅ​ច្រៀង​ឲ្យ​ផលិតកម្ម​សាន់​ដេ ក្នុង​កំឡុង​ឆ្នាំ២០០៧ ដោយសារតែ​ផលិតកម្ម U2 ជួប​នូវ​វិបត្តិ​ក្ស័យ​ធន់។ បន្ទាប់មក​ក៏បាន​ចូលទៅ​ជ្រក​ក្រោម​ដំបូល​របស់​ផលិតកម្ម រ៉ក់ វិញ ហើយ​បានធ្វើ​ឲ្យ​មាន​ភាព​ល្បីឈ្មោះ​ម្ដងទៀត ជាមួយនឹង​បទ​ចំរៀង​ដែលមាន​ចំនងជើង​ថា “មោទនភាព​ជាតិខ្មែរ” និង “បេះដូង​រងគ្រោះ” ។

នៅ​ចុងឆ្នាំ២០០៧ ឱក សុគន្ធ​កញ្ញា ក៏បាន​សំរេចចិត្ត​ចុះ​កុងត្រា​ឱ្យ​ផលិតកម្ម​រស្មី​ហង្ស​មាស​រយៈពេល ៥ ឆ្នាំ ដើម្បី​ក្លាយខ្លួនជា​តារាចំរៀង​ប្រចាំ​ផលិត​កម្មនេះ។ ស្ថិតក្រោម​ទ្រនំ​ថ្មី​ដែលមាន​គ្រឹះ​រឹងមាំ នាង​បាន​ច្រៀង​នូវ​បទ​ចំរៀង​ជាច្រើន​បទ ហើយ​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយជា​តារាចម្រៀង​នាំមុខគេ​មួយ​ដួង។ នៅ​ខែ កក្កដា ឆ្នាំ ២០១០ នាង​បាន​មានឱកាស​ចេញទៅ​សំដែង​ក្រៅប្រទេស​ម្ដងទៀត​ជាមួយ​លោក ព្រាប សុ​វ​ត្តិ និង ក្រុម​តន្ត្រី រ៉េត​ធី ដូ​ណា នៅឯ​ប្រទេស​អូស្ត្រាលី ក្នុង​គោលបំណង​ជួយ​សង្គម។

នាង​មាន​ភាព​សកម្ម​ទៅនឹង​កិច្ចការ​សង្គម​ជាច្រើន ពោល​គឺជា​អ្នកទ្រទ្រង់​អង្គការ AFESHIP ហើយក៏​ជា​អ្នកនាំពាក្យ​របស់ HMFM ក៏ដូចជា​ក្រសួង​កិច្ចការនារី​ផងដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នាង​ក៏​ធ្លាប់បាន​ចូលរួម​សកម្មភាព​ជាច្រើន​ផ្សេងទៀត ដើម្បី​លើកទឹកចិត្ត​ទៅដល់​យុត្តិធម៌​សង្គម។ ក្នុង​ឆ្នាំ២០០៧ ដដែល កញ្ញា ឱក សុគន្ធ​កញ្ញា និង​អ្នក​ម្ដាយ បានរួម​គ្នា​បើក​នូវ​ហាង​កែ​សម្ផស្ស​មួយ ស្ថិតនៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី និង​បាន​ពង្រីក​បន្ថែម​នូវ​សេវាកម្ម​ថែមទៀត ដោយ​ដាក់ឈ្មោះថា សំអាងការ និង ហាង​កែ​សម្ផស្ស ឱក សុគន្ធ​កញ្ញា ដែល​សាខា​ថ្មី​នេះ​ត្រូវបាន​បើក និង​មាន​ទីតាំង​នៅផ្ទះ​លេខ 163 ផ្លូវ 215 សង្កាត់​ផ្សារ​ដេប៉ូ១ រាជធានី​ភ្នំពេញ។ កញ្ញា ក៏​ជា​អ្នកតំនាង​ឲ្យ​ក្រុមហ៊ុនធំៗមួយចំនួន​ផងដែរ​ដូចជា Suzuki ទឹកក្រូច​កូ​កា-កូ​ឡា និង Samsung ជាដើម។

ឱក សុគន្ធ​កញ្ញា កើត​នៅ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៨៧ ។មាន​កំពស់១,៦៣ ម៉ែត្រ,ទំងន់៥២ គីឡូក្រាម,
ពណ៌​ដែល​នាង​ចូលចិត្ត គឺ​ពណ៌​ស្វាយ។ កំរិតវប្បធម៌ បរិញ្ញាប័ត្រ​ផ្នែក​សិល្បៈ(សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ) ៕

អ្នក​រត់​តាក់​ស៊ីនៅ​ក្រុង​ប៉ោយ​ប៉ែត​ផ្ទុះ​បាតុ​កម្ម​តវ៉ា​​យក​រថ​យន្ត​បិទ​ផ្លូវ​ជាតិ​លេខ​៥ ​កក​ស្ទះ​ចរាចរ​​ពីរ​ម៉ោង​ (ចេញផ្សាយថ្ងៃទី 11-12-2013, 8:51 pm) | ដោយ៖ វាចាពិត

unnamed

 

​ប៉ោយ​ប៉ែតៈ​ក្រុម​អ្នក​រត់​តាក់​ស៊ីបាន​យក​រថ​យន្ត​ប្រហែល​២០០​គ្រឿង​នាំ​ គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥ ​ចំណុច​ភូមិ​កូន​ដំរី​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​ ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរ​អស់រ​យះពេល​ជា​ច្រើន​ម៉ោង​ នៅ​វេលា​ម៉ោង១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០១៣។​
ក្រុម​បាតុករ​បាន​ប្រាប់​អោយ​ដឹង​ថា ​មូល​ហេតុ​ដែល​នាំ​អោយ​ពួក​គេ​ យក​រថយន្ត​បិទ​ផ្លូ​វ​ បែប​នេះ​គឺ​ដោយ​សារ​ពួកគេ​ខឹង​និង​មន្ត្រី​គយ​ចល័ត​ការិយា​ល័យ​ក្រុង​ប៉ោយ​ ប៉ែត​ តែង​តែ​ចាប់​រថ​យន្ត​ដឹក​ទំនិញ​ របស់​ពួក​គាត់​បង្ខំ​ឲ្យ​បង់​លុយ​ ​ច្រើន​តាម​តែ​អំពើ​ចិត្ត​ ​ដោយ​គ្មាន​ការ​យោគ​យល់​។
ក្រុមអ្នក​រត់​តាក់​ស៊ីបាន​បន្ត​ទៀត​ថា​ ភាព​តាន​តឹង​ដែល​នាំ​ឲ្យ​ឈាន​ដល់​ការ​ផ្ទុះ​បាតុ​កម្​មបែ​បនេះ ​គឺ​មួយ​រយះ​ពេល​ថ្មីៗ​នេះ​ខាង​ក្រុម​មន្ត្រី​គយ​និង​រដ្ឋាករ​ច្រក​ទ្វារ​ អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ បាន​រឹត​បន្តឹង​ តាម​គោល​នយោបាយ​កែ​ទម្រង់​ស៊ីជម្រៅ​ថ្មី​របស់​រាជ​រដ្ឋា​ភិបាល​ អោយ​ទប់​ស្កា​ត់​រាល់​ទំនិញ​គេច​ពន្ឋ​គ្រប់​ប្រភេទ​ ដើម្បី​​ប្រមូល​ថវិកា​ចូល​រដ្ឋ​ ។​
ប៉ុន្តែ​ការ​អនុវត្ត​របស់​មន្រ្តី​ជំនាញ​ ត្រូវ​បាន​គេមើល​ឃើញ​ថា ​​បាន​​ធ្វើ​​ហួស​​ដែន​​កំណត់​​ តាម​​ទំនើង​​ចិត្ត​​ដែល​ក្រុម​អ្នក​រក​ស៊ីដឹក​ទំនិញ​​បន្តិច​បន្តួច​មិន​អាច ​ទទួល​យក​បាន​ ដូច​ពាក្យ​ចាស់​មួយ​ឃ្លា​ពោល​ថា​(កន្ទេល​ធំបន្លំ​ដេក)​។
ជាក់​​ស្តែង​​កាល​​ពីថ្ងៃ​ទី​៨ ខែឆ្នូ​ ក្រុម​គយ​ចល័ត​ខាង​លើបាន​ចាប់​​រថយន្ត​ម៉ាក​កាម៉ារី​​មួយគ្រឿង ​ដែល​ដឹក​ម្ទេស​ក្រៀម ​ប្រហែល​ដប់​ថង់​តូច​ប៉ុណ្ណោះ ​បង្ខំ​អោយ​បង់​ចំនួន​៥០០​ដុល្លា​ ទើប​ក្រុម​អ្នក​កាត់​ស៊ី​នាំ​គ្នា​តវ៉ាយក​រថយន្ត​​បិទ​ផ្លូវ​តែម្តង​ទៅ។
​បាតុកម្ម​នេះបា​ន​រំសាយ​ទៅវិញ​ បន្ទាប់​​ពី​ធ្វើ​ការ​តវ៉ា​បិទ​ផ្លូវស្ទះ​​ចរាច​រយះ​ពេល​ប្រមាណ​២​ម៉ោង​ ។ ក្រោយ​មក​ក្រុម​មន្ត្រី​គយ​ ក៏​បាន​ដោះលែង​រថយន្ត​ដែល​ចាប់​នោះអោ​យ​ទៅវិញ​ ដោយ​មាន​​អន្ត​រាគមន៏​​ ពី​​សំណាក់​អាជ្ញាធរ​មាន​សមត្ថ​កិច្ចក្រុ​ងប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ផង៕