អ្នក​រត់​តាក់​ស៊ីនៅ​ក្រុង​ប៉ោយ​ប៉ែត​ផ្ទុះ​បាតុ​កម្ម​តវ៉ា​​យក​រថ​យន្ត​បិទ​ផ្លូវ​ជាតិ​លេខ​៥ ​កក​ស្ទះ​ចរាចរ​​ពីរ​ម៉ោង​ (ចេញផ្សាយថ្ងៃទី 11-12-2013, 8:51 pm) | ដោយ៖ វាចាពិត

unnamed

 

​ប៉ោយ​ប៉ែតៈ​ក្រុម​អ្នក​រត់​តាក់​ស៊ីបាន​យក​រថ​យន្ត​ប្រហែល​២០០​គ្រឿង​នាំ​ គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥ ​ចំណុច​ភូមិ​កូន​ដំរី​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​ ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរ​អស់រ​យះពេល​ជា​ច្រើន​ម៉ោង​ នៅ​វេលា​ម៉ោង១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០១៣។​
ក្រុម​បាតុករ​បាន​ប្រាប់​អោយ​ដឹង​ថា ​មូល​ហេតុ​ដែល​នាំ​អោយ​ពួក​គេ​ យក​រថយន្ត​បិទ​ផ្លូ​វ​ បែប​នេះ​គឺ​ដោយ​សារ​ពួកគេ​ខឹង​និង​មន្ត្រី​គយ​ចល័ត​ការិយា​ល័យ​ក្រុង​ប៉ោយ​ ប៉ែត​ តែង​តែ​ចាប់​រថ​យន្ត​ដឹក​ទំនិញ​ របស់​ពួក​គាត់​បង្ខំ​ឲ្យ​បង់​លុយ​ ​ច្រើន​តាម​តែ​អំពើ​ចិត្ត​ ​ដោយ​គ្មាន​ការ​យោគ​យល់​។
ក្រុមអ្នក​រត់​តាក់​ស៊ីបាន​បន្ត​ទៀត​ថា​ ភាព​តាន​តឹង​ដែល​នាំ​ឲ្យ​ឈាន​ដល់​ការ​ផ្ទុះ​បាតុ​កម្​មបែ​បនេះ ​គឺ​មួយ​រយះ​ពេល​ថ្មីៗ​នេះ​ខាង​ក្រុម​មន្ត្រី​គយ​និង​រដ្ឋាករ​ច្រក​ទ្វារ​ អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ បាន​រឹត​បន្តឹង​ តាម​គោល​នយោបាយ​កែ​ទម្រង់​ស៊ីជម្រៅ​ថ្មី​របស់​រាជ​រដ្ឋា​ភិបាល​ អោយ​ទប់​ស្កា​ត់​រាល់​ទំនិញ​គេច​ពន្ឋ​គ្រប់​ប្រភេទ​ ដើម្បី​​ប្រមូល​ថវិកា​ចូល​រដ្ឋ​ ។​
ប៉ុន្តែ​ការ​អនុវត្ត​របស់​មន្រ្តី​ជំនាញ​ ត្រូវ​បាន​គេមើល​ឃើញ​ថា ​​បាន​​ធ្វើ​​ហួស​​ដែន​​កំណត់​​ តាម​​ទំនើង​​ចិត្ត​​ដែល​ក្រុម​អ្នក​រក​ស៊ីដឹក​ទំនិញ​​បន្តិច​បន្តួច​មិន​អាច ​ទទួល​យក​បាន​ ដូច​ពាក្យ​ចាស់​មួយ​ឃ្លា​ពោល​ថា​(កន្ទេល​ធំបន្លំ​ដេក)​។
ជាក់​​ស្តែង​​កាល​​ពីថ្ងៃ​ទី​៨ ខែឆ្នូ​ ក្រុម​គយ​ចល័ត​ខាង​លើបាន​ចាប់​​រថយន្ត​ម៉ាក​កាម៉ារី​​មួយគ្រឿង ​ដែល​ដឹក​ម្ទេស​ក្រៀម ​ប្រហែល​ដប់​ថង់​តូច​ប៉ុណ្ណោះ ​បង្ខំ​អោយ​បង់​ចំនួន​៥០០​ដុល្លា​ ទើប​ក្រុម​អ្នក​កាត់​ស៊ី​នាំ​គ្នា​តវ៉ាយក​រថយន្ត​​បិទ​ផ្លូវ​តែម្តង​ទៅ។
​បាតុកម្ម​នេះបា​ន​រំសាយ​ទៅវិញ​ បន្ទាប់​​ពី​ធ្វើ​ការ​តវ៉ា​បិទ​ផ្លូវស្ទះ​​ចរាច​រយះ​ពេល​ប្រមាណ​២​ម៉ោង​ ។ ក្រោយ​មក​ក្រុម​មន្ត្រី​គយ​ ក៏​បាន​ដោះលែង​រថយន្ត​ដែល​ចាប់​នោះអោ​យ​ទៅវិញ​ ដោយ​មាន​​អន្ត​រាគមន៏​​ ពី​​សំណាក់​អាជ្ញាធរ​មាន​សមត្ថ​កិច្ចក្រុ​ងប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ផង៕

Leave a comment